ជម្លោះដីធ្លីរវាងអ្នកភូមិសហគមន៍បុរីកីឡា ជាមួយក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) មានរយៈពេលជាង ២ឆ្នាំហើយ។
អ្នកបុរីកីឡាខ្លះ ដែលត្រូវក្រុមហ៊ុននិងអាជ្ញាធរបណ្ដេញចេញដោយបង្ខំកាលពីដើមឆ្នាំ២០១២ អោយទៅរស់នៅភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ភាគច្រើនបានត្រឡប់មកជួលផ្ទះនៅលើទីតាំងចាស់ ដើម្បីអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតបាន។
អ្វីដែលចាប់អារម្មណ៍នោះ ក្រោយការបណ្ដេញចេញជាង ២ឆ្នាំ ស្ត្រីអ្នកបុរីកីឡាខ្លះ បានធ្លាក់ខ្លួនជាស្ត្រីរកស៊ីផ្លូវភេទ។ ស្ត្រីម្នាក់ដែលធ្លាប់មានប្ដីនិងកូនពីរនាក់ ធ្លាប់ជាអ្នកដេរខោអាវ និងជាអ្នកបោសសម្អាតនៅតាមផ្សារ សាលារៀនឯកជន បានធ្លាក់ទៅធ្វើជាស្រីលក់ខ្លួននៅតាមសួនច្បារ ដើម្បីដូរប្រាក់យកមកផ្គត់ផ្គង់គ្រួសារ និងសងបំណុលគេ ក្រោយពីផ្ទះរបស់នាងត្រូវក្រុមហ៊ុនផានអ៊ីម៉ិច ឈូសបំផ្លាញចោល។
អានបន្ត៖ ប្រភព៖ អាស៊ីសេរី
