កម្ពុជា ប្រារព្ធទិវាទឹកពិភពលោកឆ្នាំ២០១៤ នៅថ្ងៃសុក្រ ទី២១ នេះ នៅពេលអង្គការយូនីសេហ្វ (UNICEF) បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ៦,៣លាននាក់ នៅពុំទាន់មានទឹកស្អាតប្រើប្រាស់ និងអនាម័យជាមូលដ្ឋាននៅឡើយ បើទោះជាមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ៤ឆ្នាំមុនបានកំណត់ថា ពលរដ្ឋគ្រប់រូបត្រូវទទួលបានទឹកស្អាត និងអនាម័យមូលដ្ឋាន ដែលជាសិទ្ធិមូលដ្ឋានរបស់ពួកគេក៏ដោយ។
ប្រភព៖ អាស៊ីសេរី
