Saturday, March 22, 2014

បក្ស​ប្រជាជន​ស្នើ​បក្ស​​ប្រឆាំង​បង្ហាញ​លក្ខខណ្ឌ​ចរចា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ

គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជា​សាធារណៈ​នូវ​លក្ខខណ្ឌ​នយោបាយ​មួយ​ចំនួន ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ នៅ​ពេល​តំណាង​គណបក្ស​ទាំង​ពីរ​គ្រោង​នឹង​ជួប​ចរចា​គ្នា​ជា​ថ្មី​នៅ​ដើម​សប្ដាហ៍​ក្រោយ។ ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​នៃ​ការ​បោះ​ឆ្នោត និង​សមាសភាព​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដដែល។

ស្តាប់សំលេង៖ ប្រភពពីអាស៊ីសេរី