មេដឹកនាំសហជីពធំៗចំនួន ១៥ប្រទេស បានជួបប្រជុំគ្នារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា នៅសណ្ឋាគារសាន់វ៉េ (Sunway) ក្រុងភ្នំពេញ ដើម្បីលើកឡើងពីសិទ្ធិសហជីព និងសិទ្ធិកម្មកររបស់ប្រទេសនីមួយៗ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន មានប្រសាសន៍នៅថ្ងៃសុក្រ ទី២១ ខែមីនា ថា កិច្ចប្រជុំរយៈពេល ២ថ្ងៃមកនេះ មានលើកឡើងអំពីការចរចាដំឡើងប្រាក់ឈ្នួលរបស់កម្មករ និងទាមទារឲ្យតុលាការ ឬរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ដើម។
លោកបន្តថា តំណាងសហជីពទាំង ១៥ប្រទេស ក៏នឹងធ្វើសន្និសីទកាសែត ដើម្បីបង្ហាញពីលទ្ធផល និងជំហររបស់ប្រទេសរៀងៗខ្លួន នៅរសៀលម៉ោង២ ថ្ងៃសុក្រនេះ។
