លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេប្ដឹងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទៅតុលាការអន្តរជាតិទៀតហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ មីនា នេះ។ ក្រុមអង្គការសិទ្ធិមនុស្សកម្ពុជា និងជនរងគ្រោះនៃរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ចោទប្រកាន់មេដឹកនាំកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការលាក់បាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។ ពាក់ព័ន្ធទៅនឹងបណ្ដឹងនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា បណ្ដឹងនេះជាករណីនយោបាយ មិនមែនដើម្បីស្វែងរកយុត្តិធម៌ឡើយ។
(អានបន្ត ប្រភព៖ អាស៊ីសេរី)
