Tuesday, March 25, 2014

ទិន្នន័យ​ថ្មី​បង្ហាញ​ថា​យន្តហោះ​បាត់​ដាន​បាន​ធ្លាក់​នៅ​មហាសមុទ្រ​ឥណ្ឌា

ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា​ ការ​ធ្វើ​វិភាគ​ថ្មី​មួយ​នៃ​ទិន្នន័យ​ផ្កាយរណប​បញ្ជាក់​ថា​ យន្តហោះ​ប្រតិកម្ម​ដឹក​អ្នក​ដំណើរ​របស់​ពួក​គេ​បាន​ធ្លាក់​នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា។

លោក​នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី ​Najib Razak ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ការ​ពិនិត្យ​ពិច័យ​ល្អិតល្អន់​ជាង​មុន​នៃ​ផ្លូវ​ហោះ​របស់​យន្តហោះ​នេះ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្កាយ​រណប​ប្រមូល​ដោយ​ក្រុមហ៊ុន​អង់គ្លេស​មួយ​ បាន​បង្ហាញ​ថាយន្តហោះក្រុមហ៊ុន​អាកាសចរណ៍ម៉ាឡេស៊ី Airlines ​ជើង​ហោះ​លេខ​៣៧០​បាន​ធ្លាក់​ក្នុង​ទឹក​នៅ​ក្នុង​តំបន់​ដា​ច់ស្រយាល​មួយ​នៅ​ខាង​លិច​ក្រុង​ Perth ប្រទេស​អូស្ត្រាលី។

អានបន្ត៖ ប្រភពពី VOA